Cambodia-History-Patriot-Eav-Koes-in-Khmer_Page_2

លោក អៀវ កើស (១៩០៥-១៩៥០)

នៅឆ្នាំ១៩៤៥ លោកអៀវ កើស មានតំណែងជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកក្រសួងសេដ្ឋកិច្ច ។ នៅឆ្នាំ១៩៤៦ លោកបានបង្កើតគណបក្ស ប្រជាធិបតេយ្យ និងត្រូវបានតែងតាំងពី ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាប្រធានបណ្តោះអាសន្នសភាជាតិ ។ លោក អៀវ កើស ជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យ មុនដំបូងគេនៅប្រទេសកម្ពុជា ដើម្បីទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ។ ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៤៩ លោគជាប្រធានសភាជាតិ ។ ពីថ្ងៃទី២០ កញ្ញា ១៩៤៩ ដល់ថ្ងៃទី២៨… សូមអានអត្ថបទបន្ត »

King Suryavarman II

ព្រះចន្ទរាជា (១៥១៦ – ១៥៦៦)

ព្រះចន្ទរាជា ជាព្រះអនុជ ព្រះស្រីសុគន្ធបទ ដែលត្រូវបានស្តេចកន ដណ្តើមរាជ្យ ។ ព្រះចន្ទរាជា បានយកជ័យជំនះលើស្តេចកន បន្ទាប់ពីធ្វើសង្រ្គាមរយៈពេល ៩ ឆ្នាំ (១៥១៦ – ១៥២៥) ។ ព្រះអង្គបានលើកទ័ពទៅតទល់នឹងការឈ្លានពានរបស់សៀម ដែលបានទាមទារយកសួយ សារអាករពីខ្មែរ ហើយព្រះអង្គបានទទួលបានជោគជ័យលើទ័ពសៀម នៅត្រង់ស្ទឹងអង្គរ ត្រង់ភូមិមួយឈ្មោះថា សៀមរាប ។ នៅឆ្នាំ១៥៣០ ព្រះអង្គបានលើកទ័ពវាយយកឈ្នះទ័ពសៀម ឈ្លានពានម្តងទៀត នៅពោធិ៍សាត់ ។ នៅឆ្នាំ១៥៣១ ព្រះអង្គបានលើកទ័ពទៅរំដោះអាណាខេត្តខាងលិច… សូមអានអត្ថបទបន្ត »

scan0008

ព្រះបាទសូរិយាវរ្ម័នទី២ (១១១៣ – ១១៤៥)

ព្រះបាទសូរិយាវរ្ម័នទី២ គឺជាព្រះមហាក្សត្រដំបូងគេ ដែលសោយរាជ្យរាជាណាចក្រខ្មែររួបរួមគ្នាតែមួយ ហើយជាស្តេចទន្រ្ទានយកទឹកដី ។ ព្រះអង្គ ធ្វើចម្បាំងកាន់កាប់ប្រទេសចម្ប៉ាទាំងមូលបានរយៈពេល ៥ ឆ្នាំ ហើយបន្តធ្វើសង្រ្គាមជាមួយប្រទេសដៃវៀត ។ ព្រះអង្គបានកសាងប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀត នៅក្នុងបរិវេណអង្គរ និងតំបន់ដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា ។ (ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត និងសៀវភៅប្រវត្តិសាស្រ្តខ្មែរ និពន្ធដោយលោក ដេវិឌ ឆាណ្ឌល័រ) បើចង់អានអត្ថបទទាំងមូល សូមចុច៖ / Detail… សូមអានអត្ថបទបន្ត »

untitled

ព្រះបាទជ័យវរ្ម័ន ទី៧ (១១៨១-១២០៨)

ព្រះបាទជ័យវរ្ម័ន ទី៧ ជាព្រះមហាក្សត្រដ៏កំពូលនៃប្រវត្តិសាស្រ្តខ្មែរ ដែលមានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិ ក្នុងការរំដោះទឹកដីពីបរទេស ការពង្រីកទឹកដីខ្មែរជាអតិបរិមា ទៅទិសខាងជើង និងខាងលិច និងការនាំមកនូវភាពរុងរឿងបំផុតសម្រាប់ប្រទេសជាតិ ក្នុងប្រវត្តិសាស្រ្តខ្មែរ ។ លើសពីព្រះមហាក្សត្រដទៃទៀត ព្រះអង្គ បានបញ្ចូលទឹ្រស្តីខាងពុទ្ធសាសនាទៅក្នុងទស្សនៈរបស់ខ្មែរអំពីរាជាធិបតេយ្យ (របបរាជាធិបតេយ្យតាមបែបពុទ្ធសាសនា) ។ នៅក្នុងព្រះរាជតម្រិះរបស់ព្រះអង្គដែលថា“ការឈឺចាប់របស់ប្រជារាស្រ្ត គឺជាការឈឺចាប់របស់ព្រះអង្គផ្ទាល់” ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន ១០២ និងសាលាសំណាក់ចំនួន ១២១ កន្លែង នៅទូទាំងប្រទេស ។ ក្នុងវិស័យសំណង់ គេអាចចាត់ទុកព្រះអង្គជាអ្នកកសាងសមិទ្ធិច្រើនជាងគេបំផុត ។ ស្នាព្រះហស្តចម្បងរបស់ព្រះអង្គ គឺក្រុង… សូមអានអត្ថបទបន្ត »

series_no_3552_3_11207

ព្រះបាទជ័យវរ្ម័នទី២ (ស.វ. ទី ៩)

សម័យអង្គរដែលអ្នកប្រវត្តិសាស្រ្តបានមូលមតិគ្នាចាត់ទុកថាជាសម័យមួយដ៏រុងរឿងបំផុតនៃសាវតារខ្មែរ បានផ្តើមឡើងជាមួយរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី២ ។ ព្រះបាទជ័យវរ្ម័នទី២ បានរំដោះប្រទេសជាតិពីជ្វា ដែលបានឆ្លៀតឱកាសលើកទ័ពរាតត្បាត និងត្រួតត្រាប្រទេសខ្មែរ ដែលកំពុងតែទន់ខ្សោយដោយសារការបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច នៅចុងស.វ. ទី៨ ហើយព្រះអង្គបានបង្រួបបង្រួមប្រទេសជាតិឲ្យមាន​ឯកភាពឡើងវិញ ។ ព្រះអង្គបានប្រារព្ធធ្វើពិធីទេវរាជ នៅលើភ្នំគូលែន ក្នុងបំណងធ្វើឲ្យប្រទេសខ្មែរ រួចពីចំណុះជ្វា ។ សិលាចារឹកមួយដែលគ្មានចុះកាលបរិច្ឆេទ បាននិយាយអំពីព្រំដែននៃព្រះរាជអាណាចក្ររបស់ព្រះបាទ ជ័យវរ្ម័នទី២ ទល់នឹងប្រទេសចិន ប្រទេសចម្ប៉ា មហាសមុទ្រ និងសូក្ប្មម្រាតក (ដែនដីក្រវាញ និងស្វាយ) ។ (ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តខ្មែរ… សូមអានអត្ថបទបន្ត »

duonginsidepost

ព្រះបាទ អង្គដួង (១៧៩៦​​-១៨៦០)

  ព្រះអង្គដួង ជាព្រះមហាក្សត្រ ដែលមានសមានចិត្តល្អចំពោះប្រជារាស្រ្ត ដោយបានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ច ។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្តើមបង្កើតស្ថាប័នផ្នែកសង្គមកិច្ច សម្រាប់ជួយប្រជារាស្រ្តក្រីក្រ និងព្រះសង្ឃ បង្កើតតុលាការសាលាឧទ្ធរណ៍ ដោយព្រះអង្គផ្ទាល់ ជាអធិបតី បង្កើតរចនាសម្ព័ន្ធនានា សម្រាប់បង្ក្រាបចោរកម្ម និងបទឧក្រិដ្ឋផ្សេងៗ និងផ្តើមឲ្យសង់កំពែងការពាររាជធានី និងផ្លូវគមនាគមន៍ ដើម្បីសម្រួលដល់រាស្រ្តស្រែចម្ការ ក្នុងការដឹកជញ្ជូនភោគផលទៅកំពង់ផែភ្នំពេញ ។ ព្រះអង្គ បានបន្ថយពន្ធដារនានា ហើយបានពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម ។ ព្រះអង្គ បានរើបម្រះចេញពីការត្រួតពិនិត្យ… សូមអានអត្ថបទបន្ត »

Samdach-Chuon-Nath

សម្តេចព្រះសង្ឃរាជ ជួន ណាត (១៨៨៣ – ១៩៦៩)

– ជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ ដែលមានចំណេះដឹងជ្រៅជ្រះ អំពីអក្សរសាស្រ្ត ភាសាបាលី សំស្រ្កឹត ប្រវត្តិសាស្រ្ត ព្រះពុទ្ធសាសនា និងភាសាបរទេសមួយចំនួនទៀត ។ – ឆ្នាំ១៩១៥ ជាសាស្រ្តាចារ្យ នៅសាលាភាសាបាលី – ឆ្នាំ១៩១៩ ជាសមាជិកនៃគណៈកម្មាធិការតាក់តែងវចនានុក្រមខ្មែរ បន្ទាប់មកជាលេខានៃគណៈកម្មាធិការនេះ ។ – ឆ្នាំ១៩៣០ ជាអនុនាយកសាលាភាសាបាលី និងជាសមាជិកគណៈកម្មការបកប្រែព្រះត្រៃបិដក ហើយបានឡើងឋានៈជានាយកសាលាបាលីជាន់ខ្ពស់ នៅឆ្នាំ១៩៤២ ។ – ឆ្នាំ១៩៦១ ជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរ –… សូមអានអត្ថបទបន្ត »